ស្រូវជាង១០ម៉ឺនហិកតា និងផ្ទះជិត៤ម៉ឺនខ្នង រងការខូចខាត ដោយគ្រោះទឹកជំនន់

0

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១-១៤ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង៣៩,៧០២គ្រួសារ ស្មើប្រមាណ១៥៨,៨០៨នាក់ ហើយជាង២,៨៥៣គ្រួសារ ត្រូវបានជម្លៀសចេញ ស្មើប្រមាណ១១,៤១២នាក់ ខណៈអ្នកស្លាប់ មាន១២នាក់ ផងដែរ។

យោងតាមលិខិតរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៤ តុលា នេះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ផ្ទះប្រមាណ៣៩,៤៨៥ខ្នង និងខូចខាតផ្ទះ៣០ខ្នង ,សាលារៀនលិចទឹក៤០២កន្លែង ,ស្រូវលិចទឹកប្រមាណ១១៦,៧៦៤ហិកតា។

ប្រភពដដែល បញ្ជាក់ថា រាជធានី-ខេត្ត ចំនួន១៩ បានប៉ះពាល់ជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ,ប៉ៃលិន ,បន្ទាយមានជ័យ ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តរមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង និងកំពង់ធំ៕