ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋ នៅក្រុងច្បារមនទាំងមូល ប្រញ៉ាប់ រើអីវ៉ាន់ឡើង ដាក់លើទីទួលសុវត្ថិភាព ខណៈនឹងមានទឹកជំនន់ នៅរយៈ២ម៉ោងទៀត។
តាមរយៈហ្វេសប៊ុកផេកលោក វី សំណាង បានសរសេរយ៉ាងដូច្នេះថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។»
សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីង បងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ៕




