ភ្នំពេញ៖ កុមារីវ័យ៤ឆ្នាំម្នាក់ បានពុលដំឡូងមីស្លាប់ ខណៈក្មេងស្រីពីរនាក់ផ្សេងទៀត កំពុងក្អូតចង្អោរធ្ងន់ធ្ងរ។
បើតាមប្រភពពីកន្លែងបានឱ្យដឹងថា កាលពីថ្ងែទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីស្ងោដំឡូងមី ហូបបណ្តាលឲ្យពុលកូន ក្នុងបន្ទុកគ្រួសារចំនួន៣នាក់ (ជាសិស្សសាលាបឋម សិក្សាអូរទឹកវិល)
កុមាររងគ្រោះទាំង៣នាក់ មានឈ្មោះ
១. ឈ្មោះ នាត ទីណា ភេទស្រីអាយុ១១ឆ្នាំ បញ្ជូនទៅមណ្ឌលសុខភាពត្រាវជូរ ទាន់ពេល (ស្រាល)
២. ឈ្មោះ ឆាំ ស្រីភីម ភេទស្រី អាយុ៧ឆ្នាំ បញ្ជូនទៅ ពេទ្យបង្អែកស្រុកតាស្តា (ធ្ងន់ធ្ងរ)
៣. ឈ្មោះ ឆាំ ស្រីណាន ភេទស្រី អាយុ៤ឆ្នាំ (ស្លាប់ )ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពត្រាវជូរ។
បច្ចុប្បន្នសពកុមារី ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕