ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង ខណៈព្យុះទី១៦ ឈ្មោះណាងកា និងទី១៧ឈ្មោះ សូដែលកំពុងជះឥទ្ធិពល មកលើតំបន់អាស៊ី ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា បានឱ្យដឹងថា ដោយសាឥទ្ធិពលនៃព្យុះមួយចំនួន ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់លាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២០។
ខ្លឹមសារទាំងស្រុង មានដូចខាងក្រោម៖