Home សង្គម គួរឲ្យសរសើរ !ថៅកែហាងពេជ្រ ទ្រី ដាណា ត្រៀមបញ្ចេញលុយ ១០ទៅ២០ម៉ឺនដុល្លារ សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

គួរឲ្យសរសើរ !ថៅកែហាងពេជ្រ ទ្រី ដាណា ត្រៀមបញ្ចេញលុយ ១០ទៅ២០ម៉ឺនដុល្លារ សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

0

ភ្នំពេញ៖ លោកស្រី ទ្រី ដាណា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះបានប្រកាស ត្រៀមបញ្ចេញលុយ១០ទៅ២០ម៉ឺនដុល្លារ សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។

តាមរយៈហ្វេសប៊ុក ថៅកែស្រីរូបនេះ បានសរសេរយ៉ាងដូច្នេះថា «នាងខ្ញុំនិងត្រៀមថវិកាចំនួន10,0000$ ទៅ20,0000$ ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាក ក្នុងគ្រោះទឹកជំនន់មួយនេះ ហើយប្ដីប្រពន្ធខ្ញុំផ្ទាល់ បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះ ហើយថ្ងៃស្អែកក៏បន្តទៅខេត្តបាត់ដំបង ទៀតហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ បើទោះជាពួកខ្ញុំទាំងពីរ មានការហត់និងមមាញឹក នឹងការងារខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារក្តីអាណិត និងការស្រឡាញ់បងប្អូនទាំងអស់គ្នា ពួកខ្ញុំទាំងពីររីករាយ នៅក្នុងការជួយសង្គ្រោះ បងប្អូនទោះតិចឬមួយក៏ច្រើន ក៏ពួកខ្ញុំពេញចិត្ត នៅក្នុងការធ្វើដោយ មិនខ្លាចការលំបាកឡើយ»

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បាននាំយកអំណោយជាថវិការ និងសម្ភារៈសរុប ជាង១ម៉ឺនដុល្លារ ជួយដល់ប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ ។

«ខ្ញុំបានយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែក ជួយជនរងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ, ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់ ៕

Previous articleក្រុមហ៊ុនធំៗ៥ ផ្តល់ឱកាសការងារថ្មីជិត ៥០០កន្លែងដល់យុវជនកម្ពុជា
Next articleមហាមិត្តចិន ប្រកាសផ្ដល់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ និងជំនួយ ១៤០លានដុល្លារ ដល់កម្ពុជា (Video)