ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋាននគរបាល ការពារព្រំដែនទឹក បានដាក់បញ្ជា ដល់អង្គភាពបង្រ្កាបបទល្មើស លើផ្ទៃសមុទ្រ និងវរសេនាតូច នគរបាលការពារព្រំដែន ទឹកទាំងអស់ ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីសង្គ្រោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលជួបឧបទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តជាប់តំបន់សមុទ្រ ។
ជាមួយគ្នានេះដែរ នៅតាមការិយាល័យ ត្រូវធ្វើការប្រមូលផ្តុំ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំទទួលបទបញ្ជាថ្មីពីថ្នាក់លើ ៕



