ថៃ៖ យ៉ាងហោចណាស់ អ្នកដំណើរចំនួន១៧នាក់ បានស្លាប់និងរាប់សិបនាក់ ទៀតរងរបួស ក្រោយហេតុការណ៍ រថយន្តក្រុងបុកមួយគ្រឿង បុកជាមួយរថភ្លើង នៅខេត្ត Chachoengsao នៅព្រឹកថ្ងៃអាទិត្យនេះ។
ហេតុការណ៍បុកគ្នានេះ បានកើតឡើងនៅព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅជាប់ស្ថានីយ៍រថភ្លើង Khlong Kwaeng Klan ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងបាងកក នៅពេលដែលអ្នកដំណើរ តាមរថយន្តក្រុង កំពុងធ្វើដំណើរទៅកាន់វត្ត ដើម្បីធ្វើពិធីបញ្ចប់បុណ្យចេញ វស្សានៃព្រះពុទ្ធសាសនា ៕

