លោក ពេជ្រ ស្រស់៖ ដាច់ខាតមិនត្រូវយល់ច្រឡំលើខ្លួនឯង ហើយក៏ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ទើបមិនធ្លាក់ក្នុងភាពអន្តរាយ

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា បើគេយល់ច្រឡំមកលើ យើងដោយសារតែគេ មិនបានស្វែងយល់ អំពីយើងឲ្យបានច្បាស់ មិនមែនជាបញ្ហានោះ ប៉ុន្តែខ្លួនយើងផ្ទាល់មិនត្រូវយល់ច្រឡំ លើខ្លួនឯងជាដាច់ខាត ហើយក៏ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ ទើបមិនធ្លាក់ក្នុងភាពអន្តរាយណាមួយ ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៨ តុលាថា «បើគេយល់ច្រឡំមកលើ យើងដោយសារតែគេ មិនបានស្វែងយល់ អំពីយើងឲ្យបានច្បាស់ ប៉ុន្តែខ្លួនយើងផ្ទាល់ដាច់ខាត កុំយល់ច្រឡំលើខ្លួនឯងឲ្យសោះ ហើយយើងត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ ទើបមិនធ្លាក់ក្នុងភាពអន្តរាយណាមួយ» ៕