ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ពានមានជ័យ និងមានការសម្របសម្រួល ពីលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី បានចុះអនុវត្តន៍ដីកាបង្គាប់ ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ដារី និងឈ្មោះ ជា ផាលីណែត ក្នុងរកណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ផ្ទះជួល ជាលើកទី២ ទៀត ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ជាលទ្ធផល នៃប្រតិបត្តិការឆែកឆេរ ជាលើកទី២ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់បន្ថែមទៀត សង្ស័យជាសារធាតុញៀនទម្ងន់ ២០៥,៤០ក្រាម (ថ្លឹងរួចដាក់ក្នុងធុងតូចមួយ) ។
បច្ចុប្បន្នករណីខាងលើនេះ ត្រូវបានលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី បង្គាប់ឲ្យកសាងសំណុំរឿង អនុវត្តទៅតាមនីតិវិធីច្បាប់ ៕