ឃាត់ខ្លួនជនជាតិចិន ៦នាក់ ដកហូតកាំភ្លើងខ្លី ១ដើម គ្រាប់ ៣០គ្រាប់ និងថ្នាំញៀន១កញ្ចប់

0

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ក្នុងពេលចុះត្រួតពិនិត្យរកអាវុធជាតិផ្ទុះ នៅម្តុំជិតផ្សារពាណិជ្ជកម្ម ក្នុងសង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃ៦ តុលា បានរកឃើញកាំភ្លើងខ្លីមួយដើម គ្រាប់៣០គ្រាប់ ដកហូតរថយន្តមួយគ្រឿង និងឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ (ប្រុស ៣នាក់ ស្រី៣នាក់) ។

រថយន្តដែលរកឃើញ មានអាវុធនេះម៉ាក អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្ស៦នាក់ជាជនជាតិចិន ចំណែកកាំភ្លើងដែលដកហូតបាន ជាកាំភ្លើងខ្លីម៉ាក G-Lock 19 Gen5 មាន បង់កាំភ្លើងចំនួន២ និងគ្រាប់ចំនួន៣០គ្រាប់ ។ ក្រៅពីនេះ ក៏រកឃើញថ្នាំញៀនមួយកញ្ចប់ដែរ ។

បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមក សាកសួរស្រាវជ្រាវតាមនិតិវិធី ។

សូមបញ្ជាក់ថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញវិធានការឲ្យអជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ធ្វើយុទ្ធនាការត្រួតពិនិត្យ រកអាវុធជាតិផ្ទុះ និងធ្វើរដ្ឋបាលចំហ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ៕