ភ្នំពេញ៖ លោកគ្រូបង្រៀន នៅវិទ្យាលយ័អូរជ្រៅ ក្រុងប៉ោយប៉ែតម្នាក់ឈ្មោះ សាយ សំអាត កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចចិត្តបង្ហោះសាររៀបរាប់ ពីភាពអយុត្តធម៌ ប្ដឹងចូលទៅផេកសម្ដេច ហ៊ុន សែន ចំពោះរឿងរដ្ឋអំណាចបានព្រមានខ្លួន ដែលបានបង្ហោះរូបភាពសាលាត្រូវទឹកជន់លិច ដែលជាហេតុធ្វើឲ្យសិស្សមិនអាចរៀនបាន ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sai Somat បានសរសេររៀបរាប់ឲ្យដឹងថា «សូមគោរពសម្តេចជាទីស្រឡាញ់! ខ្ញុំបាទឈ្មោះសាយ សំអាត ជាគ្រូបង្រៀននៅវិទ្យាលយ័អូរជ្រៅ ក្រុងប៉ោយប៉ែត។ សូមសម្តេចជួយណែនាំខ្ញុំផង ខ្ញុំគ្រាន់តែបង្ហោះរូបភាព សាលាត្រូវទឹកលិចលង់ សិស្សមិនអាចរៀនកើត ហេតុអ្វីបានជារដ្ឋអំណាចប្រតិកម្មខ្លាំងម្លេះ? រហូតដល់ព្រមានចៅហ្វាយក្រុង ចៅហ្វាយក្រុងព្រមាន ប្រធានការិយាលយ័អប់រំ ការរិយាលយ័អប់រំព្រមានខ្ញុំ ឲ្យឈប់បង្ហោះរូបភាពទឹកលិចសាលា» ៕







