ភ្នំពេញ៖ មន្ទីរសាធារណការ នឹងដឹកជញ្ជួន រាជធានីនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយ បានអោយដឹងថា ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿន យានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង។
មន្ទីរបញ្ជាក់ថា «ដោយប្រឈមបញ្ហា គ្រោះថ្នាក់ចរាចរកើតមាន ជាញឹកញាប់ដោយការ បើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿន យានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង» ៕


