ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍ទេនោះ គឺនឹងអាចត្រូវឃ្លាតឆ្ងាយ ពីសាច់ញាតិទាំងខ្លួននៅរស់ ហើយម្ខាងទៀត នឹងឃ្លាតឆ្ងាយពីសាច់ញាតិ ដោយមិនបានឃើញមុខជារៀងរហូត ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ តុលានេះ លោក ពេជ្រ ស្រស់ បានថ្លែងយ៉ាងដូច្នេះថា «អរុណសួស្តី បើបងប្អូនមិនគោរពច្បាប់ចរាចរណ៍នោះទេ គឺបងប្អូននឹងអាចត្រូវធ្លាក់ចូលច្បាប់នេះ ដាក់ពិន័យបងប្អូន ពេលនោះបងប្អូននឹងត្រូវឃ្លាតឆ្ងាយ ពីសាច់ញាតិទាំងខ្លួននៅរស់ ហើយម្ខាងទៀតនឹងឃ្លាតឆ្ងាយពីសាច់ញាតិ ដោយមិនបានឃើញមុខជារៀងរហូត (ស្លាប់)» ។
លោក ពេជ្រ ស្រស់ ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខគ្រប់គ្រួសារ ៕