ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានចុះបង្ក្រាបករណីឆបោកប្រាក់ តាមបណ្តាញទូរគមនាគមន៍ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់ ត្រូវបាននាំខ្លួន មកនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំង ៣នាក់រួមមាន៖ ១-ឈ្មោះ ធន សារ៉េម ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ MAKCAVA FEMI WISDOM ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ៣-ឈ្មោះ SPARK ONWA ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ទៅអយ្យការអមសាលាដំបូង នៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន ក៏បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក។ បើមានករណីនេះកើតឡើង សូមមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ៕