ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយជិះម៉ូតូបំបុកម៉ូតូ ជនរងគ្រោះឲ្យដួល ហើយយកដាវកាប់ប្រហារ ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់តែម្ដង  (Video)

0

ភ្នំពេញ៖ សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយធ្វើសកម្មភាព ជិះម៉ូតូដេញបំបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលរួចជនសង្ស័យ ក៏យកដាវកាប់ប្រហារ ទៅលើជនរងគ្រោះ បណ្ដាលស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍កាប់ប្រហារជនរងគ្រោះនេះ កើតឡើងកាលពីម៉ោង ១៖៣០នាទី រំលងអាធ្រាតថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួនរួមាន៖ ១.ឈ្មោះ អេន សុខាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ២.ឈ្មោះ មឿន វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣. ឈ្មោះ អ៊ី ភីរក្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។

ជនរងគ្រោះក្នុងហេតុការណ៍នោះរួមមាន៖ ១.ឈ្មោះ ម៉ុន សុភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ស្លាប់)។ ២.ឈ្មោះ ចាន់ ស៊ីដាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅជាមួយជនរងគ្រោះ (របួសធ្ងន់)។ ៣.ឈ្មោះ ហៃ ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយជនរងគ្រោះ  (របួសធ្ងន់)។

សម្ភារៈបន្សល់ទុក និងស្លាកស្នាម៖ ១.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១CR.២៧៤១ ចំនួន០១គ្រឿង។ ២.ស្នាមរយៈចំហៀងក្បាល ផ្នែកខាងស្ដាំទំហំ១៦Cm ចំនួន ១កន្លែង និងស្នាមរយៈខ្នងដល់ឆ្អឹងទំហំ ៤.១០Cm ចំនួន ១កន្លែង។

នៅពេលកើតហេតុ ជនរងគ្រោះ និងឈ្មោះ ចាន់ ស៊ីដាត, ឈ្មោះ ហៃ ហឿន និងមិត្តភក្កិចំនួន ២នាក់ទៀត បានជិះម៉ូតូចំនួន ២គ្រឿង ចេញពីហាងផឹកស៊ីមួយកន្លែង ដែលមានយីហោ ម្លប់ស្បូវ នៅសង្កាត់ពន្សាំង ដោយឈ្មោះ ហៃ ហឿន ជាអ្នកឌុបជនរងគ្រោះ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យចំនួន ៣នាក់ខាងលើ ជិះម៉ូតូមកបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលរួចជនសង្ស័យ ក៏បានធ្វើសកម្មភាពយកដាវកាប់ ទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងស្ដាំចំនួន ១កន្លែង និងខ្នងចំនួន ១កន្លែង បណ្ដាលឲ្យរបួសធ្ងន់ ដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកជនរងគ្រោះចំនួន ២នាក់ទៀត រងរបួសធ្ងន់។

រហូតដល់វេលាម៉ោង ១២និង៣០នាទី ថ្ងៃទីខែឆ្នាំដដែល កម្លាំងផ្នែកយុត្តិធម៌ខណ្ឌព្រែកព្នៅ បានសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ពញាពន់ និងកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេន សុខាក់ ភេទប្រុស យកមកធ្វើការសាកសួរនៅប៉ុស្តិ៍។ ដោយមានការចង្អុលបង្ហាញ ពីជនសង្ស័យឈ្មោះ អេន សុខាក់ វេលាម៉ោង ១៦៖៣០នាទី ទើបកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ មឿន វណ្ណា នៅចំណុចភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នៅវេលាម៉ោង ៩យប់ថ្ងៃដដែល ដោយមានចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ មឿន វណ្ណា ថាខ្លួនបានប្រព្រឹត្តអំពើឃាត់កម្មជាមួយឈ្មោះ អ៊ី ភីរក្ស ទើបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ី ភីរក្ស នៅចំណុចភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

ឆ្លងតាមការបំភ្លឺ ពាក្យបណ្ដឹង វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យចំនួន ៣នាក់ខាងលើ ថាខ្លួនពិតជាបានប្រព្រឹត្ត ករណីដូចខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យចំនួន ៣នាក់ខាងលើ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយមានការឯកភាពពីលោក ហេង ផេង ព្រះរាជ្ងារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានឯកភាពអោយកម្លាំងសមត្ថកិច្ច ធ្វើការប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្កកណ្ដាល ៕