ភ្នំពេញ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានវាយប្រហារផ្ទះសម្បែង ប្រជាពលរដ្ឋចំនួន ១៤៨ខ្នង និងវត្ត ១កន្លែង ។
យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងធនធានទឹក បានឲ្យដឹងថា នៅខេត្តប៉ៃលិន ផលប៉ះពាល់ និងការខូចខាត់ដោយសារ ជំនន់ទឹកភ្លៀងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖ ទឹកជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ១៤៣ខ្នង និងវត្ត ០១កន្លែង ជន់លិចផ្លូវលំ ០១ខ្សែប្រវែង៥០០ម និងខ្នងប្រឡាយប្រវែង ១៧០ម ស្ថិតក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ គិតត្រឹមម៉ោង៦ ល្ងាចថ្ងៃដដែល ទឹកបានស្រកទៅវិញអស់៩៥ ខ្នងផ្ទះ នៅសល់៤៨ ខ្នងផ្ទះ និងផ្លូវស្រកអស់ ៣២០ម នៅសល់ ១៨០ម ខ្នងប្រឡាយ ស្រកអស់ទាំងស្រុង ៕





