ភ្នំពេញ៖ ព្យុះនូល កាលពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្នែកខ្លះ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានទឹកភ្លៀងដ៏ច្រើន ក្នុងនោះនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប អាជ្ញាធរជាតិអប្សារា បានធ្វើការចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះ តាមប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចូនទៅរក្សា ក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត
យោងតាមអាជ្ញាធរជាតិអប្សារា បានឱ្យដឹងថា «ដើម្បីជាប្រយោជន៍ ដល់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រព កសិកម្មរបស់ប្រជាពលរដ្ឋ អ្នកជំនាញផ្នែកគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានធ្វើការចាត់ចែង និងប្រមូលទឹកភ្លៀង ទាំងនោះ តាមប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចូនទៅរក្សា ក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត។»



