ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារជូនពរដល់លោក ដូ ណាល់ត្រាំ និងស្រ្តីទី១ Melania Trump (ភរិយា) អោយឆាប់ជាសះស្បើយ ពីជំងឺកូវីដ១៩។
សូមរំលឹកថា លោក ដូ ណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលព្រឹកថ្ងៃសុក្រនេះ ថា រូបលោកនិងស្រ្តីទី១ Melania Trump បានធ្វើតេស្តវិជ្ជមានវីរុសCovid-19 បន្ទាប់ពីទីប្រឹក្សារបស់លោក បានឆ្លងវីរុសនេះ៕
