ភ្នំពេញ៖ សមត្ថកិច្ច នគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី បានធ្វើឃាត់ខ្លួនជនសង្ស័យ ០១នាក់ លើករណីហិង្សា ដោយយកកង្ហាល់វាយឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើង ក្នុងផ្ទះគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
បច្ចប្បន្នជនសង្ស័យ រួមនិងវត្ថុតាងបានបញ្ជួនមកអធិការនគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ តាមនីតិវិធីច្បាប់ ៕


