ជនបរទេសម្នាក់ រអិលជើងធ្លាក់ពី លើកាំជណ្ដើរផ្ទះស្លាប់ នៅខេត្តសៀមរាប

0

ភ្នំពេញ ៖ ជនជាតិ ប៊ុលហ្គារី ម្នាក់បានស្លាប់នៅលើរថយន្ត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីរអិលជើងធ្លាក់ពី លើកាំជណ្ដើរផ្ទះ នាវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំនុចភូមិ ត្រៀក សង្កាត់ សៀមរាប ក្រុង/ខេត្ត សៀមរាប ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះDIMOV IVAN TSEVTANOV ភេទ ប្រុស កើតថ្ងៃទី ០១-០៥-១៩៥១ ជនជាតិ ប៊ុលហ្គារី កាន់លិខិតឆ្លងដែនលេខ ៩១២០៩០៨១៥ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះជាមួយប្រពន្ធ ជនជាតិខ្មែរ ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។

ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ សំពាធឈាមឡើងខ្ពស់ជាគំហុក (បណ្តាលមកពីធ្លាក់ពីលើកាំជណ្តើរជាន់ទីមួយ )។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕