មកដឹងដឹងពីអាយុកាល ក្រឡរ ដែលអាវុធហត្ថ ខេត្តព្រះសីហនុ រឹបអូសពីជនជាតិវៀតណាម កាលពីថ្ងៃ២៧ កញ្ញា

0

ភ្នំពេញ៖ ក្រុមការងារនៃអគ្គនាយកដ្ឋាន បេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្យសិល្បៈខេត្តព្រះសីហនុ បានចុះទៅពិនិត្យ វាយតម្លៃ និងទទួលយកភាជន៍ ចំនួន២៨៤ ដែលបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ រឹបអូសបានពីជនជាតិវៀតណាម ឈ្មោះ ឡេ វាន់ហួន បានស្រង់ភាជន៍ ចេញពីបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ដែលចន្លោះរវាង កោះតាគៀវ និងកោះឬស្សី រួចយកមករក្សាទុក នៅក្នុងផ្ទះរបស់ខ្លួនដែល មានទីតាំងស្ថិត នៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

យោងតាមក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បាន ឱ្យដឹងថា ក្រោយពីបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ក្រុមការងារអាចសនិ្នដ្ឋានបានថា   ភាជន៍ទាំង២៨៤ ជាភាជន៍បុរាណ ដែលមានអាយុកាល ក្នុងចន្លោះ ពីស.វទី១៥ ដល់១៧នៃគ.ស.។

តាមសេចក្តីសម្រេច របស់ព្រះរាជអជ្ញារង និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានប្រគល់កុលាលភាជន៍ទាំងនោះ ជូនមន្ទីរវប្បធម៌ខេត្ត យកមករក្សាទុក ជាសម្បត្តិវប្បធម៌ជាតិ។ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ៕