ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើរមួយគ្រឿង មានលេខសម្គាល់នៅ ខាងក្រោយរថយន្តដាក់ថា ២៦ .VET. ពាក់ស្លាកលេខភ្នំពេញ ២AD-៣៥៤២ បើកបរយ៉ាងលឿន បានរេចង្កូតធ្លាក់ផ្លូវជាតិចូលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើល សំណាងល្អគ្មានអ្នកស្លាប់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ២៧០ ស្ថិតនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ខ្លួនឯងនោះត្រូវបាន គេសង្ស័យថា ស្លាកសញ្ញាសម្គាល់ នៃរថយន្តខាងលើនេះ គឺជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដោយសារស្លាកសម្គាល់រថយន្តទាំងអស់នេះ ឃើញមាននៅ ២៥ខេត្តក្រុង ៕



