ភ្នំពេញ៖ ស្រ្តីវ័យ ៥៩ឆ្នាំម្នាក់ ត្រូវបានបុរសវ័យក្មេងល្មោភកាមម្នាក់ ពួនសំងំនៅក្បែរផ្ទះបាយ ហើយចាប់ខ្ទប់មាត់គ្រៀក យកទៅរំលោភនៅក្បែរបឹង ខាងក្រោយផ្ទះចម្ងាយប្រហែល ៦០ម៉ែត្រ បានសម្រេច ខណៈស្រ្តីរងគ្រោះ ចុះពីលើផ្ទះមកបិទទ្វារផ្ទះបាយ កាលពីម៉ោងជាង ៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពុងខ្ញុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល លុះព្រឹកឡើងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទើបសមត្ថកិច្វនគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ចិញ្ជៀន ចាប់ខ្លួនបាន តាមបណ្តឹងរបស់ស្ត្រីរងគ្រោះ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី។
បើតាមរបាយរបស់ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហៀន ដៀន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិកំពុងខ្ញុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ ចំណែកស្ត្រីរងគ្រោះ អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិជាមួយគ្នា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ខាននគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕