ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា កណ្តុរហិតមីនរបស់អង្គភាពសុីម៉ាក់ និងអង្គការ APOPO ប៊ែលហ្សិក ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) ទទួលបានមេដាសការងារ ពីអង្គការសប្បុរសធម៌សត្វព្រៃ នៃប្រទេសអង់គ្លេស (PDSA) ។
លោក ហេង រតនា បន្តថា ម៉ាហ្គាវ៉ា មានស្នាដៃរុករកឃេីញ គ្រាប់មីនចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន ២៨គ្រាប់ នៅទិសខេត្តសៀមរាប និងខេត្តព្រះវិហារ។
លោកបន្ថែមថា មេដាយមាសនេះ បានធ្លាក់មកលេីកណ្តុរហិតមីនម៉ាហ្គាវ៉ា ជាលេីកដំបូងគេ ដែលមេដាយនេះ ផ្តល់ឱ្យសត្វដែលលះបង់ដេីម្បីភារកិច្ច ៕







