ថ្មីទៀតហើយ! ចូលផឹកស៊ីច្រៀងមិនពិរោះ ផ្ទុះកំហឹងបោកកែវចាន ផ្អើលជាន់ជើងគ្នា

0

ភ្នំពេញ៖ បុរសម្នាក់បានចូលទៅផឹកស៊ី នៅហាងមួយកន្លែង នៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន បានខឹងសម្បារ នៅពេលផឹកស្រវឹង ច្រៀងមិនពិរោះខ្លួនឯង បែរជាចោទម្ចាស់ហាងបិទអេកូ ក៏ផ្ទុះកំហឹងបោកកែវចានខ្ទេច ត្រូវសមត្ថកិច្ចឃាត់បញ្ជូន ទៅប៉ុស្ថិ៍រដ្ឋបាលផ្សារដើមថ្កូវដើម្បីសាកសួរ។

តាមសម្ដីម្ចាស់ហាងជំនោរ លីលី ជាទីតាំងកើតហេតុ បានរៀបរាប់ថា រឿងនេះកើតឡើងដោយសារបុរសរូបនោះ ខឹងសម្បាដោយចោទម្ចាស់ហាង បិទអេកូធ្វើឲ្យបុរសនោះ ច្រៀងមិនពិរោះរួចឈានទៅ បង្កហិង្សាបោកកែវបោកចាន ក្នុងហាងខូចខាតមួយចំនួន ។ ក្នុងហេតុការណ៍នោះ មិនបង្កឲ្យមានអ្នករបួស អីធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតសម្ភារៈ ក្នុងហាងមួយចំនួន។

ក្នុងពេលសមត្ថកិច្ច ចាប់បញ្ជូនទៅប៉ុស្ថិ៍បុរស ដែលប្រើហិង្សា បានលើកឡើងថា នៅពេលលោកកំពុងច្រៀង ម្ចាស់ហាង បិទអេកូអស់ ទើបធ្វើឲ្យលោកច្រៀងមិនកើត ។ បុរសរូបនេះចោទប្រកាន់ ម្ចាស់ហាងមានបំណង មិនចង់ឲ្យលោក ច្រៀងទើបលោកខឹងសម្បា បង្កើតជាហិង្សាតែម្ដង ៕