ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានព្រមានបណ្ដេញលោក ព្រំ សាន ចេញពីការងារបើនៅតែបន្តបង្ហោះ ឬធ្វើសកម្មភាពផ្សេងៗដែលនាំ ឲ្យខូចឈ្មោះដល់ក្រសួង។
ការព្រមានរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក ព្រំ សាន បង្ហោះរូបភាពអមដោយសំណេរ អសីលធម៌ពាក់ព័ន្ធករណីបុរសវាយនារី ជាសង្សារហើមមុខកាលពីពេលថ្មីៗនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើគេហ ទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ កញ្ញានេះថា «សូមនិយាយជាសាធារណៈ ព្រោះច្រើនដងពេកនាំ អោយខូចឈ្មោះក្រសួង ។ បើលោក ព្រំ សាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោក ចេញពីការងារហើយ » ៕

