Home សង្គម ឪពុកតិរច្ឆាន ប្រើអំពើហិង្សាលើ កូនស្រីដូចសត្វធាតុ នៅក្រុងបាវិត (Video)

ឪពុកតិរច្ឆាន ប្រើអំពើហិង្សាលើ កូនស្រីដូចសត្វធាតុ នៅក្រុងបាវិត (Video)

0

ភ្នំពេញ៖ ឪពុកបង្កើតចិត្តតិរច្ឆាន បានប្រើហិង្សាលើកូនស្រី ខ្លួនឯងដូចសត្វធាតុ នៅក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានបង្ហោះ នៅព្រឹកថ្ងៃទី២១ កញ្ញានេះថា «ខ្ញុំសូមអោយខាងច្បាប់ ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារ ជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធ វាយធ្វើបាបប្រពន្ធរួមទាំងកូន រហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុតាង ជូនដល់លោកអ្នកខាងច្បាប់ ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយ គិតតាមការគួរផង»។

ជនបង្កជាឳពុកចិត្តតិរច្ឆានរូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ច ហៅមកធ្វើកិច្ចសន្យា នៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយនៅតែមិនកែ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញ ធ្វើអន្តរាគមន៍បន្ទាន់ចុះដល់ កន្លែងកើតហេតុ កាលពីម៉ោង ១០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។

លោកស្នងការបញ្ជាក់ថា ជនសង្ស័យប្រព្រឹត្តអំពីហិង្សា លើកូនស្រីនោះត្រូវបានចាប់ខ្លួនបានហើយ និងកំពុងកសាងសំណរឿងតាមផ្លូវច្បាប់ ៕

សូមចុចត្រង់នេះដើម្បីមើលវីដេអូ៖ https://web.facebook.com/obnsocial/videos/798030560949043

Previous articleសូមបង្កើនការប្រុងប្រយ័ត្ន! ជំនន់ទឹកភ្លៀង កំពុងជន់លិច ផ្ទះប្រជាពលរដ្ឋ ៣៧ខ្នង នៅខេត្តប៉ៃលិន
Next articleសារលិខិតសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ កញ្ញា