ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ១គ្រឿង ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 3A-0504 បើករដោយឈ្មោះ ចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាង៉ែនលើ ឃុំតាង៉ែនលើ ស្រុកតាង៉ែនលើ ខេត្តប៉ៃលិន បើកបរពីត្បូងទៅជើង មកដល់ចំណុចផ្លូវចូលខ្លោងទ្វារវត្តអូរគគី បានប៉ះបណ្ដាលអោយខូចខាត រលើងខ្លោងទ្វារវត្ត, រថយន្ដមិនមានការខូចខាតទេ។
ចំពោះវត្ថុតាងរថយន្ដរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ខេត្តចាត់ការតាមនីតិវិធី ៕



