ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការតាមដាន និងស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់លើករណីនេះរួចមក នៅរសៀលថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានអនុវត្តតាមដីការតុលាការ ដោយបានធ្វើការនាំខ្លួនឈ្មោះ អេង សំអាត ពីបទចោទប្រកាន់ “ប្រទូស្តកេរខ្មាស” បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ នេះបើយោងតាមស្នងការ នគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ មិនដែលព្រងើយកន្តើយ ឬលាក់បាំងអ្វីឡើយ ជាក់ស្តែងសមត្ថកិច្ចមិនអាច អនុវត្តការងារណាដោយមិនមាន ភាពច្បាស់លាស់ឡើយ ហើយសមត្ថកិច្ចក៏មិនទុក ករណីល្មើសណាមួយចោលដែរ។ ដើម្បីឲ្យមានភាពច្បាស់លាស់ មុននឹងអនុវត្តការងារអ្វីមួយ គឺសមត្ថកិច្ចត្រូវតែធ្វើការតាមជំនាញ ជាពិសេសត្រូវធ្វើការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការអនុវត្តខុស ឬចាប់មនុស្សខុស ៕