យក្សឡើងស្ពានមិនរួច រអិលថយក្រោយ យកគូទថើបរថយន្ត ៥គ្រឿង (Video)

0

ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿង បើកឡើងស្ពាន រអិលថយក្រោយ ទៅបុករថយន្ត ៥គ្រឿងទៀត ដែលបើកនៅខាងក្រោយបន្តបន្ទាប់គ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់ រងរបួសឡើយ ។ ហេតុការណ៍នេះ កើតឡើង កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខាងលើស្ពានព្រែកសំរោង ត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

បើតាមនគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ក្រ.ព្រះសីហនុ​ 3A-2933 អ្នកបើករថយន្តមិនទាន់ ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។ ចំណែករថយន្ត ៥គ្រឿង ដែលរងការខូចខាត ទី១.រថយន្តម៉ាក LEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2L-1645 បើកបរដោយឈ្មោះ​ មាស សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២.រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-9709 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ ទី៣.រថយន្តម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2P-7153 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ​ទី៤.រថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2M-7446 អ្នកបើករថយន្តមិនទាន់ ស្គាល់អត្តសញ្ញាណ និងទី៥.រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ3A-3903 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រថយន្តទាំង ៥គ្រឿង បើកបរមានទិសដៅពីលិចទៅកើត ឡើងស្ពានព្រែកសំរោង) ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុសាក្សីបានឃើញ រថយន្តមួយគ្រឿងបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ មានទិសដៅពីលិច ទៅកើត (ឡើងស្ពានព្រែកសំរោង) លុះមកដល់ចំណុចខាងលើស្ពាន រថយន្តក៏បានខូច (មិនដំណើរការ) រួចក៏រអិលថយក្រោយ បណ្ដាលឲ្យបុករថយន្ត បន្តបន្ទាប់គ្នាចំនួន ៥គ្រឿង បណ្ដាលឲ្យខូចខាតធ្ងន់ រីឯរថយន្តបង្កខូចខាតស្រាល តែសំណាងល្អ ពុំមាននរណាម្នាក់គ្រោះថ្នាក់អ្វីឡើយ ។

មូលហេតុបណ្ដាលមកពី អ្នកបើករថយន្ត HYUNDAI ពាក់ផ្លាកលេខក្រ.ព្រះសីហនុ3A-2933 មិនបានពីនិត្យលក្ខណៈបច្ចេកទេសរថយន្ត ទើបបណ្តាលឲ្យរថយន្ត ខូចលើស្ពានឡើងពុំរួច ៕