ភ្នំពេញ ៖ជម្លោះរវាងតារាចម្រៀងលោក ខេម ជាមួយថៅកែថោន រហូតមកដល់ពេលនេះ មិនទាន់ស្ងប់ស្ងាត់ ឡើយ នៅតែបន្តក្ដៅគគុកដដែល។
ជាក់ស្ដែង នៅថ្ងៃទី ២៦សីហាតារាចម្រៀង ខេម បានសរសេរសារ លើហ្វេសប៊ុក ពាក់ព័ន្ធបញ្ហា របស់លោកជាមួយថៅកែថោន ក្នុងន័យដើមទាំងស្រុងថា «មេអើយមេ???????
មេចោទថាខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួនត្រឹមមួយថ្ងៃស្មើ24ម៉ោងជាកំហិតនោះផូសជាសារធារណៈ នេះជាចេតនាអាក្រក់ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ?????.
វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ???? ខញុំសុំសួរទៅបងប្អូនទាំងអស់គ្នាថាប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមកគឺមេប្រុសស្ទើរតែមួយរយភាគរយទៅហើយ..តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ. តើខ្ញុំហៅគាត់ថាមេបានទេ???? ហើយសួរថាofficeថោននិងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ!
បើខ្ញុំមានកំហុសរហូតដល់ជាប់គុកខ្ញុំសុខចិត្តដើរចូលគុក????? ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀងដែលមានសម្ថភាព?? ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយក៏ឆ្កែមួយក្បាលនេះអាចទទួលយកបានដែរ?? ឆកែមួយក្បាលនេះគ្មានអីគួរអោយស្ដាយទេ??? ហើយចុះមេមិនដាក់ពាក្រប្ដឹងទៅមេ បើខ្ញុំខុសមែនដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថាមេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផូសថ្ងៃមុនមេកុំនិយាយថាឆ្កែអនាថានេះមិនទៅជួបអោយសោះទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ??? ហើយកុំនិយាយថាហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថាហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថាឆ្កែស្លូតប៉ុណ្ណាក៏ដោយបើវ៉ៃក្បាលហើយអោយវាទ្រាំយ៉ាងម៉េច????
មេសាកគិតទៅមើលដោយសារក្ដីស្រលាញ់និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះមួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរ????ករុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណឆ្កែអនាថាមួយក្បាលនេះមិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរអំពីឆ្កែអនាថាមួយនេះបានចូលរួមចំណែកអ្វីខ្លះជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ ខ្ញុំគិតថាមេយល់ពេកហើយ ?? ខញុំដឹងច្បាស់បើខ្ញុំចេញមកក្រុមហ៊ុនថ្មីអន់គ្មានការគំាទ្រច្រើនប្រហែលជាគ្មានរឿងរ៉ាវអ្វីកើតឡើងទេ???មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថានេះតាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផងព្រោះមេមានលុយណាស់។???? សមេវិភាគរូបភាពមួយចំនួនតូចនេះតាមការគួរសិនចុះ? ខញុំបានជម្រាបជូនទាំងមេប្រុសមេស្រីនិងអ្នកគ្រប់គ្រង ក្រៅផ្លូវការនិងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផូសនេះកុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយគឺខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែលមេបានផូសជាសាធារណះមកលើរូបខ្ញុំ??????៕»