ភ្នំពេញ៖ តារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហាញអារម្មណ៍ អាណិតអាសូរ ដល់ក្រុមគ្រូពេទ្យ ក្រោយអ្នកនាងបានឃើញវីដេអូឃ្លិប កម្មករ កម្មការីនី ផ្តុំគ្នាតវ៉ា សូមឈប់សម្រាកទៅលេងស្រុកកំណើត។
ពេជ្រ សោភា បានសរសេរនៅលើហ្វេសប៊ុករបស់អ្នកនាយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ថា «ចិត្តខ្ញុំពេលឃើញរូបភាពបែបនេះ នឹកអាណិតដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ពួកគាត់ខំលះបង់គ្រប់យ៉ាងដើម្បីមើលថែអ្នកឆ្លង COVID19 ហើយពួកគាត់ក៏មិនបានទៅជួបជុំគ្រួសារដែរពេលចូលឆ្នាំ សាកគិតបន្តិចទៅបងប្អូន សប្បាយពេលខ្លី ហើយពាក្យថាក្ស័យមិនអាចវិលវិញនោះទេ ។»

បញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបិទការចល័តការចាកចេញពីខេត្តមួយទៅខេត្តមួយ និង ពីរាជធានីទៅខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ដោយការបញ្ជារបិទឲ្យផ្អាកធ្វើដំណើរនេះ ចាប់ពីម៉ោង ២៤៖០០ យប់ថ្ងៃទី៩ មេសា ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

