ភ្នំពេញ៖ ម្ចាស់បទ «Mine» នីគីនីគី បានបង្ហាញពីជីវិតជូរចត់ ធ្លាប់ហែលឆ្លងក្នុងវិថីសិល្បៈ ដោយគ្មានផលិតកម្មការពារ ដោយអ្វីៗគ្រប់យ៉ាងជាការស្វះស្វែងដោយខ្លួនឯង ហើយក៏មិននឹកស្មានថា ខ្លួនពិតជាលំបាកដល់ថ្នាក់នេះសោះ ។
តាមរយៈឃ្លិបវិដេអូ ដែលបានបង្ហោះនៅលើគណនីយផ្ទាល់ខ្លួន ថាដើមឡើយកញ្ញាធ្លាប់បានបង្ហាញពីវីដេអូផ្លូវចិត្តរបស់ខ្លួន ដោពេលនោះស្គមខ្លាំង តែពេលនេះ លែងមានបញ្ហាទាំងនោះ ហើយ។ ពេលនោះ ដូចជាទម្ងន់ ៣៥គីឡូ ប៉ុន្តែ បើសិនជាមើលឲ្យច្បាស់ទៅមិនមែន ៣៥គីឡូនោះទេ ដោយពេលនោះលំបាកមែនទែន។
តារាចម្រៀងខាងលើថា មើលទៅអតីត ដូចខ្លួនឯងឈឺ ស្គមមែនទែន ហើយមិនដឹងថា អ្នករៀបចំកម្មវិធី ហៅចូលរួមកម្មវិធី គេមើលមកយ៉ាងយ៉ាងម៉េច ? ហើយមិនដឹងថា ខ្លួនស្អាត ត្រង់ណា ? កញ្ញាអះអាងថា មកដល់ពេលនេះ ទទួលបានភាពស្រណុកសុខស្រួល ហើយមានសេរីភាព ទើបដឹងថា កាលពីមុនខ្លួនពិតជាមានសម្ពាធមែនទែន ។ អ្វីៗ ដែលមានថ្ងៃនេះ គឹអរគុណចំពោះ អ្នកដែលធ្វើឲ្យកញ្ញាឈឺចាប់ ហើយមានថ្ងៃនេះក៏អរគុណដល់អ្នកគាំទ្រ ដែលធ្វើឲ្យខ្លួនដេញតាមក្តីស្រមៃបានជោគជ័យ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖