ភ្នំពេញ៖ រាប់តាំងពីចែកផ្លូវជាមួយអតីតស្វាមីមក គឺមានរយៈពេលមួយឆ្នាំហើយ ដោយតារាចម្រៀង ឆ័យលី ដាឡែន នៅមិនទាន់រកឃើញដៃគូជីវិតថ្មីដ៏សាកសម ឡើយ ខណៈដែល ចិត្ត ក៏ចង់បានកូនជាមួយស្វាមីក្រោយ ដែលមិនទាន់ស្គាល់ភ័ក្ត្រ ស្របពេលដែលបេះដូងកំពុងនៅចំហ ។
ឆ័យលី ដាឡែន មកដល់ពេលនេះ មានអាយុ ៤០ឆ្នាំហើយ តែរូបសម្រស់របស់អ្នកនាង មិនទាន់បាក់អន់ ដូចត្រីបាក់សាច់ឡើយ ដោយសាច់នៅតែទ្រលុកទ្រលន់ ហើយហាក់មិនសូវរើសរឿងវ័យ និងរូបសម្បត្តិទៀតទេ ចំពោះស្វាមីក្រោយ ដោយនាងព្រលយពាក្យថា សំខាន់ឲ្យតែបុរសនោះស្មោះត្រង់នឹងយើង មានទំនួលខុសត្រូវខ្ពស់ ដោយមិនយកស្វាមីក្មេងទេ ព្រោះបទពិសោធន៍លើកមុនបានធ្វើឲ្យរាងចាលស្ទើរពេញមួយជីវិត ។
ការប្រកាសចង់បានដៃគូជីវិតថ្មី ដែលមិនទាន់ដឹងជាបុរសរូបណាចូលមកកាន់ជីវិតនាង ឆ័យលី ដាឡែន គ្រាន់តែចង់ បង្កើតបានកូនមួយទៀត គឺប្រុសក៏បានស្រីក៏បាន ដើម្បីបង្កើតបានជាគ្រួសារតូចមួយរស់នៅដោយមានសុភមង្គល ក្នុងឆាកជីវិតចុងក្រោយ៕