ភ្នំពេញ៖អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះរបស់ស្ថានីយ៍ទូរទស្សន៍CTNលោក សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ ពេលនេះបានសម្តែងការមិនពេញចិត្តបន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយបំភ្លៃការពិតទាក់ទងកូនស្រីរបស់គាត់ទទួលបានការដូរពេជ្រតម្លៃរាប់ម៉ឺនដុល្លារ។
ប្រតិកម្មឆ្លើយតបចំពោះករណីនេះអ្នកគ្រប់ការផលិតកម្មវិធីកម្សាន្តលោកតា វ៉ីចទ័របានបញ្ជាក់ថានេះពុំមែនជាការពិតនោះឡើយពោលគឺវាផ្ទុយពីការពិតទាំងស្រុកខណៈការផ្សព្វផ្សាយនោះមិនបានសួរនាំពីខាងភាគីសាមីខ្លួននោះឡើយ។លោកបាននិយាយថាសូមមេត្តាគិតខ្លះផងមុននឹងចុះផ្សាយ វាតំលៃតែ៩០ដុល្លារទេ។
លោក សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ បានបន្ថែមថាម៉ាក់(ម្តាយ)វាទិញអោយកូនសម្រាប់តុបតែងខ្លួនពេលមានកម្មវិធីកាត់សក់ក្នុងមង្គលការ។តាមរយៈការបំភ្លឺរបស់លោកតា វ៉ីចទ័រ ខាងលើនេះបានធ្វើឲ្យអ្នកគាំទ្រនិងទស្សនិកជនមួយចំនួនបានលើកឡើងថាលោកពិតជាឪពុកដ៏ល្អហើយមិនចេះបំភ្លៃព័ត៌មានមិនពិតដូចបុគ្គលមួយចំនួនដែលចូលចិត្តលើកតម្កើនខ្លួនឯងផ្ទុយពីការពិត៕ តារារស្មី






