​ពែកមី ត្រូវដំបងរិះគន់លោក ហ៊ុន ជា

0

ភ្នំពេញ៖ នាយ ពែក​មី ត្រូវ​បាន ប៉ូលិស​ពិន័យ អស់​រហូត​ដល់​ទៅ​៤០​ម៉ឺន​រៀល ពី​បទ​បក​លើស​ល្បឿន​កំណត់ នឹង ប័ណ្ណ​បើកបរ។ ក្រោយពីបង្ហោះសារនេះក៏ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ខ្លះ ធ្វើការរិះគន់មិនសំចៃដៃ ក្នុងនោះមាន លោក ហ៊ុន ជា ផងដែរ បានលើកឡើងថា កុំចង់ល្បីខុសរឿង​។​

ថ្មីៗនេះដែរ ទំព័រ Pek Mi CBS បាន​សរសេរ​សារ​រៀប​រាប់​បន្ថែម​ទៀត​ថា “ប៉ូលិស​ចរាចរណ៍​ នៅ​បាត់ដំបង​ ចាប់​អស់40ម៉ឺន​រៀល​ មើល​មុខ​ ប៉ូលិស​ញញឹម​ សូម​បងប្អូន​ប្រយ័ត្ន​អស់​លុយ​ដូច​ខ្ញុំ (ចាប់​ល្បឿន​ នឹង​ប័ណ្ណ​បើក​បរ) ភូមិ បញ្ញា ឃុំ​កំពង់​ព្រះ”។

មិន​បាន​ប៉ុន្មាន​នាទី​ផង លោក ហ៊ុន​ ជា ដែល​បាន​ឃើញ​ការ​ផុស​នេះ ក៏​បាន​ចុច Share បន្ត និង​បាន​ដាក់​ជា​សំណួរ​បែប​នេះ​ថា តើ​តារា​កំប្លែង​រូប​នេះ មាន​ចេតនា​បែប​ម៉េច។លោក ហ៊ុន ជា សរសេរ​ថា “ថត​ផុស​ធ្វើ​បែប​ហ្នឹង​បាន​ន័យ​ថា​ម៉េច​វិញ? ខុស គឺ ខុស កុំ​ចង់​ល្បី​ខុស​រឿង ១ គាត់​មាន​លុយ ២ គាត់​ជា​តារា​ល្បី?)៕