ភ្នំពេញ៖ ហាក់បង្ហាញពីក្តីស្រលាញ់ សោកស្តាយចំពោះនាយ សាន ម៉ៅ បានធ្វើឲ្យតារាៗជាច្រើនសោកសង្រេង នឹងរឿងទុក្ខសោកនេះ ក្នុងនោះ ក៏មានវត្តមាន តាចេក អតីតតារាកំប្លែងក្នុងក្រុមនាយកុយ បានស្កាត់មកទាំងភ្លៀង និងបែកកង់ពីរដង ដើម្បីចូលរួមបុណ្យសព ។
អ៊ឹម ជីវ៉ា បានសរសេរនៅលើផេករបស់លោកថា អាណិតតារាកំប្លែងនាយចេកណាស់លឺសូ បងសានម៉ៅ ស្លាប់ភ្លាមជិះម៉ូតូពីគីរម្យខេត្តកំពង់ស្ពឺផ្លូវជាតិលេខ៤មកទាំងភ្លៀង បែកកង់២ដង ទម្រាំមកដល់ ដោយពូចេកគាត់និយាយថា ពូចង់មកតាំងពីយប់ម្លេះប្អូនជីវ៉ាអើយ តែពូអត់មានអីជិះទេ មានតែម៉ូតូនិងខូចរហូត ចង់បានចាំព្រឹកបានពូមក ៕