ភ្នំពេញ ៖ អ្នករ៉េប JR ក្នុងបទ ក្រមុំបីស្តាយ បានទទួលមរណៈភាព ដោយសារតែជំងឺដ៏កាចសាហាវពីរមុខ គឺ ឈាមសស៊ីឈាមក្រហម និង ដំបៅក្រពះ ដោយធ្លាក់ខ្លួនត្រឹមរយៈពេលបីខែ ក៏ស្លាប់តែម្តង ។
បើតាមគណនីពូឈីវ បានបង្ហោះនៅព្រឹកថ្ងៃទី២២ ខែសីហា បានឲ្យដឹងថា មកជូនដំណើរអាប្អូន JR សូមទៅកាន់សុគតិភព #ឈាមសស៊ីឈាមក្រហមនិងដំបៅក្រពះ ។
ជាមួយគ្នានេះដែរ មានអ្នកគាំទ្រពូឈីវបានសួរថា គាត់ធ្លាក់ខ្លួនឈឺរយៈពេលប៉ុន្មានពូឈីវ បានជាគាត់ស្គមដល់ម្លឹង? ពូឈីវ បានតបថា «រយៈពេលបីខែ» ។
ទន្ទឹមជាមួយគ្នានេះដែរស្ថាប័នព័ត៌មាន OBN Asia សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង សូមឲ្យវិញ្ញាណក្ខន្ធ លោក JR ទៅកាន់សុគតិភព ៕

