«ក្រុងភ្នំពេញ» ៖ សាត រស្មី អតីតភរិយាលោក ជៀស ស្រួច ដោយបច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយក្មួយលោក ព្រាប សុវត្ថិ ក្រោយភ្ជាប់ចំណងស្នេហារវាងគ្នានិងគ្នា តាមប្រពៃណី ដោយរងចាំថ្ងៃចូលរោងការ ។
សាត រស្មី កាន់តែលេចធ្លោខ្លាំង ក្រោយមានបញ្ហាជាមួយអតីតប្តី និងបានលែងលះគ្នាស្រេចបាច់ ប៉ុន្តែនៅសល់ចំហាយបញ្ហា ដែលកាន់តែធ្វើឲ្យមហាជនស្គាល់នាងច្បាស់ ថែមពីលើអាជីពជាអ្នកសម្តែង ។
ក្រោយភាពលេចធ្លោ មួយរយៈក្រោយក៏ស្រាប់តែលេចលឺជាមួយព័ត៌មានថា នាងបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ តារាចម្រៀង ឆៃដា ពិសិដ្ឋ ដែលត្រូវជាក្មួយរបស់ តារាចម្រៀងព្រាប សុវត្ថិ តែម្តង ។
បច្ចុប្បន្ន សាត រស្មី កំពុងលែងខ្វាយខ្វល់រឿងសិល្បៈ ដោយកំពុងមានសេចក្តីជាមួយស្នេហាខុសវ័យ នឹងលែងខ្វល់ពីសិល្បៈអ្វីទៀតហើយ ។
ប្រភពបានលួចបង្ហើបថា សាត រស្មី មិនខ្វល់ពីសិល្បៈក៏ព្រោះតែចង់ផ្គាប់ចិត្តគូស្នេហ៍ ខ្លាចមានបញ្ហាប្រះឆា នឹងកំពុងបង្កើតរូបភាពផ្អែមល្ហែមជាច្រើន ជាមួយគ្នា ៕



