«ក្រុងភ្នំពេញ»៖ ដើម្បីត្រៀមអបអរចូលឆ្នាំប្រពៃណីខ្មែរ ដែលមានទេវតាឆ្នាំកុរសោយផ្លែល្វា គ្រួសារត្រកូលក្នុងសិល្បៈ «ក្វាន់ »បានសម្រាំងបទចម្រៀងចំនួនពីរបទដើម្បីអបអរឱកាសឆ្នាំថ្មី ក្នុងនោះ អ្វីដែលប្លែកនោះគឺប្អូនថ្លៃ បានដឹកនាំការសម្តែងជូនបងថ្លៃ។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ចោម ក្វាន់ បានកៀងគរគ្រួសារ ក្នុងនោះក៏ឃើញមានវត្តមានលោក សាយ សៀរ៉ា ចូលរួមសម្តែងផងដែរ ក្នុង MV ថ្មីត្រៀមចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
ក្នុងការផលិតបទចម្រៀងចំនួនពីរបទ ដោយសុំលាក់នូវចំណងជើងសិន នោះ គឺគេឃើញមានប្អូនថ្លៃរបស់ចោមក្វាន់ ជាអ្នកទទួលខុសត្រូវក្នុងការ ដឹកនាំផលិត MV បទចម្រៀងខាងលើ ដែលហាក់ប្លែកបន្តិច ។
ប៉ុន្តែបើក្រឡេកទៅកាន់បទចម្រៀងជាច្រើនដែលស្ថិតក្នុងត្រកូល ក្វាន់ ក្នុងនោះ បទលោក គីម សាន ត្រូវជាប្អូនថ្លៃ ក៏ត្រូវបានលោកចាន់ មករា ដឹកនាំសម្តែងឲ្យដូចគ្នា ។ ងាកទៅកានបទ «មនុស្សចាស់ក៏មានបេះដូង» ដែលសម្តែងដោយ ដេននី ក្វាន់ ក៏ត្រូវបានលោក ចាន់ មករា ដឹកនាំសម្តែង ផងដែរ និងនៅមានបទជាច្រើនទៀត ដែលលោកត្រៀមចេញក្នុងពេលខាងមុខ។
បើតាមសម្តីលោក ចាន់ មករា បានឲ្យដឹងថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមដឹកនាំបទចម្រៀងជូនបងថ្លៃរបស់លោក ដែលជាបទសម្រាប់អបអរឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ម្យ៉ាងវិញទៀតលោក ថាវាប្លែកត្រង់ថា តាំងពីចេះដឹកនាំការសម្តែង និងផលិតស្ពតជាច្រើន មកមិនដែលស្ថិតក្នុងស្ថានភាពបែបនេះទេ ពោលគឺប្អូនថ្លៃ ធ្វើការជាមួយបងថ្លៃយ៉ាងដូច្នេះ សម្រាប់លោកគិតថាប្លែក។
ទោះបីជាយ៉ាងនេះក្តី ថៅកែឃ្លាំងលក់រថយន្ត CMR ដែលស្ថិតនៅបណ្តោយផ្លូវកោះដូង សូមជូនពរប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបតែសេចក្តី សុខក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ រកស៊ីទទួលមានបាន ធ្វើដំណើរទៅណាឲ្យជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ៕



















