លីឈី អនាគត​ភរិយាប៊ុន រតនា បំពេញបេសកកម្មមុខវាំង

0

«ក្រុងភ្នំពេញ» ៖ អនាគតភរិយាអ្នកដឹកនាំបទ «ពុកខ្ញុំជាប៉ូលិស» ថ្មីៗនេះបានចុះបំពេញបេសកកម្មនៅមុខវាំង តាមអ្វីដែលបានកំណត់ ក្រោយទទួលបាន 3K Comment ពីទស្សនិកជន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថាបើបានចំនួនខម្មិនដូច្នោះនឹងរើសសម្រាមមុខវាំងឲ្យមើល ។​

លទ្ធផលជារួមលីឈី ទទួលបាន 3K Comments ហើយក៏បានបំពេញនូវ​អ្វីដែលខ្លួនបានលើកឡើង ចុះបំពេញបេសកកម្មរើសសំរាមមុខវាំង ។ នេះមិនមែនជាលើកទី​១នោះទេ ដែលពិធីការិនី​ក្នុងកម្មវិធី Happy Life Show របស់ផលិតកម្មថោន បានចុះរើសសំរាម នៅមុខវាំង ។
ក្រៅពីតំបន់មុខវាំង លីឈី ក៏បានចុះរើសសំរាមជាមួយអនាគតស្វាមីជាច្រើនកន្លែងទៀត ក្នុងតំបន់ក្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលថ្មីៗកន្លងទៅ បានដឹកនាំសិស្ស រាប់រយនាក់រើសសំរាម​នៅសាលាមួយកន្លែងនាខេត្តតាកែវ ក្រោយចែកសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្ស។​

គូស្នេហ៍ក្នុងវិថីសិល្បៈ នេះ ដោយបច្ចុប្បន្ន​លោក ប៊ុន រតនា ជា​ចៅកែលក់រថយន្តS-Auto និង ខាងស្រីជាថៅកែលក់ខោអាវក្នុងផ្សារធំថ្មី តែងតែដឹកដៃគ្នារើសសម្រាមដើម្បីបរិស្ថានស្អាត ហើយនឹងបន្តសកម្មភាពបរិស្ថានស្អាតនេះនៅពេលបន្តបន្ទាប់ទៀត ដើម្បីជាសារ​ដាស់សតិ​អារម្មណ៍ យុវជនឲ្យចេះស្រលាញ់បរិស្ថានដូចស្រលាញ់ខ្លួនឯង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖