«ក្រុងភ្នំពេញ» ៖ ខណៈដែលសាឡាត់ ស្រីឡាង បានបង្ហាញសារទុក្ខសោកពាកព័ន្ធភ្លើងឆេះផ្ទះពីអតីតកាល ដោយនាងត្រូវរស់ក្នុងមណ្ឌល ហើយត្រូវឆ្ងាយគ្រួសារ ក៏ស្រាប់តែអតីតប្រពន្ធដើមលោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានបបង្ហាញសារដ៏ភ្ញាក់ផ្អើល គាស់កកាយ រឿង សាឡាត់ ស្រីឡាង ។
សាឡាត់ ស្រីឡាង បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមនាងថា ត្រលប់ទៅអតីតកាល 4ឆ្នាំមុននៃជិវិតគ្រួសារខ្ញុំត្រលប់មកបានត្រឹមមើលផ្ទះសល់តែផេះ ឈរយំក្នុងចិត្តឈឺពើតផ្សាររកអ្វីថ្លែងមិនបាន គ្រួសារត្រូវទៅនៅក្នុងមណ្ឌលបណ្ដោះអាសន្ន ខ្ញុំត្រូវនៅឆ្ងាយពីប្អូន គ្រួសារកំពុងក្រផងឆេះផ្ទះអស់ទៀតធ្វើអោយកាន់តែមហាវេទនា ខ្ញុំឈឺចាប់ខ្ញុំគិតថាជិវិតខ្ញុំលែងមានអ្វីទៀតហើយអស់អ្វីគ្រប់យ៉ាង កាន់តែទទួលការមើលងាយពីមនុស្សក្បែរខ្លួនមួយចំនួន(មនុស្សចិត្តខ្មៅ)ចាំតែសើចចំអក ក្នុងនោះក៏មានការជួយការលើកទឹកចិត្តការផ្ដល់ការងារអោយធ្វើ(អ្នកមានគុណ??)ខ្ញុំត្រូវធ្វើការទ្វេដងដើម្បីគ្រួសារ ។
នាងបានបន្តថា ខាងក្រុមការងារថតធ្វើតេសខ្ញុំជាប់ថតរឿង (ខ្មោចអាសង្ហា) ក្រុមការងារត្រូវរៀបខោអាវថតគេសុំមើលខោអាវខ្ញុំដើម្បីត្រៀមតែអ្វីដែរធ្វើអោយគ្រប់គ្នាអាណិតខ្ញុំគឺខ្ញុំមានខោអាវ 3.4កំផ្លេចាស់ៗ ខ្ញុំប្រាប់ថាខ្ញុំអត់មានអ្វីទេផ្ទះខ្ញុំឆេះអស់ហើយ?ចាំបានទេបង Keo Vitou ??គ្រប់គ្នាគាត់រៀបចំអោយខ្ញុំគ្រប់យ៉ាងហើយរឿងក៏ថតចប់នឹងចាក់បញ្ចាំងដោយជោគជ័យ ជិវិតខ្ញុំចាប់ផ្ដើមមានពន្លឺ អ្នកក្បែរខ្លួនជាកម្លាំងចិត្តអោយខ្ញុំដើរទៅមុខអោយខ្ញុំតស៊ូ?ត្រលប់មកពេលនេះខ្ញុំកំពុងរងព្យុះភ្លៀងដូចគ្នាតែខ្ញុំនៅតែអាចស៊ូបាន??ខ្ញុំសូមចូលរួមសោកស្ដាយខ្លាំងបំផុតសំរាប់បងប្អូនដែរបាត់បង់ផ្ទះដែរជាកន្លែងកក់ក្ដៅបំផុត ស៊ូឡើង មិនអីទេ ត្រូវតែងើបឈរកុំដួលណាប្រឹងបន្តិចទៅ ប៉ុន្មានខែទៀតអ្នកនឹងអាចមានផ្ទះថ្មីមួយដែរស្អាត ទេវតាមិនធ្វើបាបមនុស្សពេញមួយជិវិតទេគ្រាន់តែជាព្យុះភ្លៀងមួយមេធំប៉ុនោះ?? ។
ម្ចាស់គណនី panchaka june ដែលគេស្គាល់ថា ជាអតីតប្រពន្ធលោក លៀក លីដា បានសរសេរថា ទំនេរៗ read comment លេងលេងទៅ បងប្អួនអូនអើយ?. ប្អូនធ្វើការសប្បុរស នៅកន្លែងគេល្បី គឺកន្លែងក្មេងស្រីរងគ្រោះដោយការរំលោភ ព្រោះអូនចង់យក ពាន នារីចិត្តធម៏ តែបងដឹងថាប្អូនកាលមុនជាក្មេងអង្គការទេ តែមិចប្អូនមិនដែរទៅលេង រឺសួរសុខទុកអង្គការធ្លាប់ជួយប្អូនចឹង អ្នកធ្លាប់នៅអង្គការជាមួយអូន chat មកបងថា តាពេលអូនឃើញគេនៅក្រៅ ក៏អូនធ្វើមិនស្គាល់គេដែរ! អូនបោកបានតែ សារី ដូចប្អូន ទេ តែអ្នកឆ្លាតៗដូចពួកបងឥលូវបោកលែងបានហើយ! mmmmm យាយតាមត្រង់ចង់ដោះលែងហែងណាស់ តែអោយតែនឹកដល់បុគ្គលិកនៅផលិតកម្មនឹង ត្រូវថៅកែបញ្ឈប់ដោយគ្រាន់តែគេអត់កាន់ជើងហែងជិត 10 នាក់ បងឈឺចិត្តណាស់ ហេតុផលព្រោះគេអត់ចូលចិត្តហែង គេ comment មួយបង ☹️ ៕