ភ្នំពេញ៖ ករណីកើតឡើងនៅ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង០៩យប់ ថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩ ដែលផ្អើលអស់មនុស្សទូទាំងប្រទេស និងកក្រើករាជធានីភ្នំពេញជាថ្មី គឺ ផ្អើលថា លីឡាវីន វៃមិត្តភក្តិប្រុស របស់តារាសិចស៊ី បេននី យ៉ាំង ។
ការបញ្ជោរគ្នាអស់ច្រើនខែ រវាង លីឡាវីន និង បេនីយ៉ាំង បានស្ងប់ស្ងាត់មួយរយៈធំទៅហើយ ប៉ុន្តែក៏បានកក្រើកឡើងវិញ តាមរយៈទៅវៃ មិត្តភក្តិ ប្រុសរបស់តារាសម្តែង បេននីយ៉ាំង ។
បើតាមប្រភពបានបញ្ជាក់ថា តារាសម្តែង លីឡាវីន និងបុរស២នាក់ផ្សេងទៀត បានព្រួតវាយបុរសម្នាក់ដែលជាមិត្តភក្តិរបស់ បេនីយ៉ាំង ផ្អើលហាងអាហារចិនមួយកន្លែង នៅជាប់រោងចក្របារីសេក ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង០៩យប់ ថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩។

ជនរងគ្រោះមានឈ្មោះ ប្រាក់ ហាវ បានឲ្យដឹងថាតារាសម្តែងស្រី លី ឡាវីន បានហៅបក្ខពួកប្រើប្រាស់អំពើហិង្សាមកលើខ្លួនបណ្តាលអោយរបួសក្បាល ថែមទាំងបានយកទូរស័ព្ទរបស់ខ្លួនមួយគ្រឿងថែមទៀតផង។ ក្រោយកើតហេតុជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែលើ ។
តែទោះជាយ៉ាងណាករណីនេះ នៅមិនទាន់ មានការបំភ្លឺពីលីឡាវីន នៅឡើយ ដោយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់នាង ត្រឹមតែដាក់រូប Emoji បង្ហាញពីការអស់សំណើចប៉ុណ្ណោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖



