ភ្នំពេញ៖ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ កម្មវិធីអាពាហ៍ពិពាហ៍ផ្លូវការរបស់ លោក ប៊ុន រតនា និង កញ្ញា លីឈី ពិធីការិនីស្ថានីយទូរទស្សន៍ថោន ក្នុងកម្មវិធី Happy Life Show នឹងចាប់ផ្តើម ហើយកំពុងដឹកដៃគ្នាថត Pre-Wedding នៅតំបន់កម្សាន្តជាច្រើនក្នុងប្រទេសកម្ពុជា ។
រូបភាពថត Pre-Wedding ដែលមិនទាន់ចេញជាផ្លូវការ ត្រូវបានបង្ហោះយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គម គូស្នេហ៍ពីររូបនេះ ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺថៅកែលក់ខោអាវក្នុងផ្សារថ្មី និងថៅកែឃ្លាំងលក់រថយន្ត S-Auto និងជាអ្នកដឹកនាំបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» បាននាំគ្នារើសសំរាមនៅតំបន់រមណីយដ្ឋានកម្សាន្ត ភ្នំគូលែន ដែលធ្វើឲ្យអ្នកគាំទ្រខ្លួន សរសើរមែនទែន ជុំវិញសកម្មភាព ដ៏ល្អនេះ ។
នេះមិនមែនជាលើកទី១ នោះទេដែលគូស្នេហ៍ខាងលើបានដឹកដៃរើសសំរាម ដោយកន្លងទៅក្នុងពិធីបុណ្យភ្ជុំក៏បាននាំគ្នារើសសំរាមដូចគ្នា ហើយគ្រោងនឹងបន្តរើសសំរាមនៅតំបន់ផ្សេងទៀត ក្នុងន័យជួយសម្អាតបរិស្ថាន និងបញ្ញាក់ស្មារតី កុំឲ្យប្រជាពលរដ្ឋកម្ពុជា បន្តបោះចោលសំរាម ពាសវាលពាសកាលទៀត ដែលអាចបង្កវិនាសដល់សុខភាពសត្វ និងមនុស្សនៅជុំវិញខ្លួន ។
ចង់ជ្រាបច្បាស់ទស្សនាវីដេអូរើសសំរាមរបស់អ្នកទាំងពីរដូចខាងក្រោមនេះ៖
































