ភ្នំពេញ៖ រោងបុណ្យសព បានធ្វើត្រៀមរួចរាល់ហើយសម្រាប់ ធ្វើពិធីតាម ប្រពៃណីខ្មែរ ជូនតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវជាប្អូន តារាចម្រៀង ខេមរៈ សិរីមន្ត នៅគេហដ្ឋានម្តុំភ្នំពេញថ្មី ។
បើតាមប្រភពបានបញ្ជាក់ថា សម្រាប់សពតារាចម្រៀង ខេមរៈ ស្រីពៅ នឹងបញ្ជូនពីឥណ្ឌា មកដល់កម្ពុជា នាល្ងាចនេះ ដោយធ្វើបុណ្យទៅតាមប្រពៃណី ។
បញ្ជាក់ថា ខេមរៈ ស្រីពៅ បានបាត់បង់ជីវិតនៅក្នុងប្រទេសឥណ្ឌា ក្រោយពីមានជំងឺសួត និងក្រលៀន ត្រូវបានបងប្អូនបញ្ជូនទៅព្យាយាម យ៉ាងស្ងាត់ស្ងៀម ។