ព័ត៌មានលម្អិត ការឃាត់ខ្លួនពិធីករល្បី ឌីជេឡាយអិន ពាក់ព័ន្ធថ្នាំញៀន​

0

អតីត​ពិធីករដ៏ល្បីរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ត្រូបានសមត្ថកិច្ចបង្រ្កាបបានពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីរសៀលថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ។ ដោយការឃាត់ខ្លួនមនុស្ស ៤នាក់នោះដែរ បើតាមប្រភពបញ្ជាក់ថា ធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ។​
ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានគឺ ១​.​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​​ពិធីករ​ទូរ​ទស្សន៍ ដែលមានឈ្មោះក្នុងវិថីសិល្បៈ ថា​ឌីជេឡាយអិន ទី​២. ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣​.ឈ្មោះ អ៊ិ​ន សា​ខន ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ (ជាមេក្លោងជួញដូរ) និង៤.​ឈ្មោះស៊ិ​ន សំ​ភ័​ស្ត ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីករណីបង្ក្រាបនេះ រួមមាន ១.ថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់៣៧៤.៣៩​ក្រាម
២.សារធាតុ​ញៀន​ប្រភេទ​អ៊ី​ច​ស្តា​ស៊ី​ចំនួន​១៥៦២គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣-​អាវុធ​ខ្លី​១​ដើម (​ឡុ​ក​) ៤.ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១គ្រឿង និង​តូច២​គ្រឿង ។

សម្រាប់ជនសង្ស័យទាំង ៤នាក់ដែលជួញដូរ​គ្រឿងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនតុលាការ​ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់​៕