បើតាមការចេញផ្សាយរបស់សារព័ត៌មាន Teenee នៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2018 នេះ រៀបរាប់ថា និយាយទៅតើមានប៉ុន្មានអ្នកនឹកស្មានដល់ … តាមការពិតជនជាតិថៃ ពិតជាមានអារម្មណ៍ថា ធ្លាប់ស្គាល់មុខ និងប្រហាក់ប្រហែលបវរកញ្ញាហ្វីលីពីន នាង Catriona Gray ធ្លាប់បានចូលប្រឡូកសិល្បៈថៃកាលពីមួយឆ្នាំកន្លងទៅ ក្នុងការថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនភេសជ្ជៈ និងអាហារសម្រេចល្បីៗរបស់ប្រទេសថៃ ។
តាមការទម្លាយរបស់អ្នកគាំទ្រថៃ បានឱ្យដឹងថា វីដេអូស្ពតពាណិជ្ជកម្មចាស់ៗរបស់ក្រុមហ៊ុន អេស ទឹកកូឡា និងនំស្រួយ ត្រូវបានសម្ដែងដោយតារាស្រីវ័យក្មេងរូបនេះ ដែលមានការដឹកនាំនិងជ្រោមជ្រែងពីសំណាក់ផលិតករថៃ និងហ្វីលីពីន ។ តែទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមមកុដ Miss Univers ពីសំណាក់ម្ចាស់ផ្ទះប្រទេសថៃ ពុំមានការអាក់អន់ស្រពន់ចិត្តអ្វីនោះទេ ថែមទាំងធ្វើឱ្យផលិតករថៃជាច្រើនព្យាយាមទំនាក់ទំនងនាង ឱ្យចូលរួមសម្ដែងឱ្យសិល្បៈថៃជាច្រើនទៀតផងដែរ៕


