នាយ ចេមស៍ បានបង្ហាញពីព្រឹត្តិការណ៍រន្ធត់ដែលរូបលោកធ្លាប់ជួបកាលពី ២០ឆ្នាំមុន ដែលរួចជីវិតពីការធ្លាក់យន្តហោះ ។
សារព័ត៌មានTVpool នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ អតីតតារាចម្រៀងល្បីរបស់ផលិតកម្ម RS នាយ ចេមស៍ បានធ្វើពិធីខួបរំលឹកពីការរួចជីវិត ពីហេតុការណ៍ធ្លាក់យន្ដហោះកាលពី២០ ឆ្នាំមុន គ្រាដែលលោកធ្វើដំណើរចេញពី ទីក្រុងបាងកក ទៅកាន់ខេត្ត សុរ៉ាតដនថានី លើយន្ដហោះជើងលេខ ២៦១ ម៉ាក Air Buss A 310-300 ក្នុងហេតុការណ៍នោះ មានមនុស្សស្លាប់ជាច្រើននាក់ ។
លោករំឭកថា អ្នកដំណើរជើងលេខ ២៦១ មានចំនួនសរុប ១៤៦ នាក់ បានចេញដំណើរក្នុងរយ:ពេល ២ ម៉ោង ជាអកុសលដោយសារអាកាសធាតុ មិនអំណោយផល ភ្លៀងធ្លាក់ខ្លាំងៗពេក បណ្ដាលយន្ដត្រូវរកទីសំចតភ្លាមៗ តែមិនបានសម្រេចគោលដៅ យន្ដហោះក៏ត្រូវធ្លាក់ ហើយមានអ្នកធ្វើដំណើរ ១០១ នាក់បានស្លាប់បាត់បង់ជីវិត នឹង មានអ្នករបួស ៤៥ នាក់ ក្នុងនោះដែរ មានតារាចម្រៀង នាយ James បានរួចជីវិតពីហេតុការណ៍នោះ ។
បើទោះជាយ៉ាងនេះក៏ពិតមែន អតីតតារាចម្រៀងល្បីក្នុងផលិតកម្ម RS រូបនោះមិនមែនជាសះស្បើយ ដូចមនុស្សធម្មតានោះទេ ឆ្អឹង និងរាងកាយរបស់លោកមានសភាពស្រាំគ្រាំ មិនប្រក្រតី រហូតដល់មានបំណែកខ្លះនៃឆ្អឹង បាក់ដល់ ២ នីវ ទើបបណ្ដាលឲ្យរាងកាយរបស់លោក ងាយទទួលរងការគ្រោះថ្នាក់ ដូច្នោះហើយ ទើបមួយរយ:ក្រោយមកលោកមានការប្រុងប្រយ័ត្ន មិនសូវបានថតឬសម្ដែងរឿងផ្សេងនោះឡើយ ៕