ការចេញផ្សាយរបស់សារព័ត៌មាន Teenee ចេញផ្សាយថ្មីៗនេះបន្ដិច បានឲ្យដឹងថា រូបភាពស្ត្រីអ្នកលក់ត្រីនៅក្នុងផ្សាមួយកន្លែងក្នុងកោះតៃវ៉ាន់ ក្នុងឈុតសម្លៀកបំពាក់ដ៏សិចស៊ីទាក់ភ្នែកអតិថិជននោះ បានធ្វើឲ្យកក្រើកបណ្ដាញសង្គមមានការសែររំលែកជាច្រើន ។ ស្ត្រីជាអ្នកលក់ត្រូវបានគេស្គាល់ឈ្មោះថា លីវ ភីងភីង នាងគឺជា Netidol ដ៏ល្បីល្បាញខាងផ្នែកនិយមបង្ហោះរូបភាពសិស៊ីបញ្ចេញដើមទ្រូង ។
ជាធម្មតា ការងាររបស់នាងគឺជា តារាបង្ហាញម៉ូដ ថតភាពយន្ដ និងស្ពតពាណិជ្ជកម្ម តែហេតុម្ដេចបានជា នាងមកប្ដូរអាជីពជាអ្នកលក់ត្រីទៅវិញ ? នាង លីវ បានប្រាប់អ្នកសារព័ត៌មានចិនថា ផ្ទះរបស់នាងបានប្រកបរបរលក់សាច់ត្រីនេះជាយូរណាស់មកហើយ ខណៈដែលនាងត្រឡប់មកដល់ផ្ទះភ្លាម នាងក៏បានជួយលក់សាច់ត្រីជំនួសម្ដាយនាង។ នាងបន្ដថា ដោយសារតែនាងមានអ្នកគាំទ្រច្រើន ទើបបានធ្វើអ្នកគាំទ្រថតសកម្មភាពនាងកំពុងលក់ត្រីបែបនេះ បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។
ចង់ដឹងថា សម្រស់អ្នកលក់ត្រីមួយរូបនេះ សិចស៊ីដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម ៖