តាមរយៈសារព័ត៌មានថៃ Tvpool ដែលចេញផ្សាយនៅថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2018 នេះ បានឲ្យដឹងថា ការបង្ហាញឈុតតំណាងជាតិ ឬ National Costume នៅលើវេទិកាប្រកួតបវកញ្ញាចក្រវាឡ Miss Univers 2018 បានបញ្ចប់ទៅដោយរលូន ។ បវរកញ្ញាប្រទេសទាំង 90 បានបង្ហាញឈុតតំណាងជាតិរបស់ខ្លួនយ៉ាងស្វាហាប់ និងមានភាពជឿជាក់ ។
ឱកាសប្រកួតឈុតតំណាងជាតិ បណ្ដាអ្នកគាំទ្របវកញ្ញាទាំងអស់ បានពោលសរសើរអំពីការច្នៃប្រឌិត គ្រឿងអលង្កា និងរូបស្រស់ដ៏ស្រស់សោភារបស់បវរកញ្ញានីមួយៗ។ ងាកមកមើលបវរកញ្ញាប្រចាំប្រទេសថៃ បានលើកនូវឈុត Chang, the icon of Siam ដែលស្ដែងឱ្យឃើញពីដំរីភឿក និងបង្ហាញអំពីអនុភាពនៃការអភិរក្សសត្វដំរីនៅក្នុងប្រទេសថៃ។ បើទោះបីជាឈុតតំណាងជាតិមួយនោះ បានបញ្ជាក់អំពីអត្តសញ្ញាណប្រពៃណី វប្បធម៌ជនជាតិថៃក៏ដោយ ក៏ប៉ុន្ដែការរចនាចេញមក បានបាំងមុខរបស់បវរកញ្ញាបាត់ទៅហើយ។
ខណៈដែលកំពុងតែដើរបង្ហាញនៅលើឆាក មហាជនជាច្រើនបានបញ្ចេញមតិរិះគន់ និងងឿងឆ្ងល់ថា « មេចក៏ឈុតនេះ បិទមុខរបស់នាងអីចឹង »។ ខ្លះទៀតនិយាយថា « ជាឈុតដំរី ឬជាម៉ាសដំរី ឱ្យប្រាកដ » ។ មួយវិញទៀត អ្នកលេងបណ្ដាញសង្គមបានបន្ដទៀតថា « ឈុតនេះ មើលទៅឈុតល្បី ឬឈុតផ្កាប់ចាន »៕



